នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និង លោកស្រី សរ សុចិន្ដា ប្រធានការិយាល័យថវិកា និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំ កសហវ. ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល”
នាថ្ងៃចន្ទ
៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា
ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
និង លោកស្រី សរ សុចិន្ដា ប្រធានការិយាល័យថវិកា និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាស្ដីពី
“ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំ កសហវ.
ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨
របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ លោកជំទាវ ប៉ែន សុបភា
តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការប្រចាំ កសហវ.
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច
អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំង
ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់អង្គភាពនៅថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ
តំណាងអង្គភាពក្រោមឱវាទ និង ក្រោមអាណាព្យាបាល កសហវ. ។
ព័ត៌មានទាក់ទង